Luke 3

លោកយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹករៀបចំដំណើរ​របស់ព្រះយេស៊ូ

1នៅឆ្នាំទីដប់ប្រាំ​នៃ​រាជ្យព្រះចៅអធិរាជទីប៊ើរ​កាល​លោក​ប៉ុនទាសពីឡាត់គ្រប់គ្រង​ស្រុក​យូដាហេរ៉ូឌ​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​កាលីឡេភីលីពត្រូវជាប្អូន​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​អ៊ីទូរេនិងស្រុកត្រាខូនីតរីឯលីសានាស​ជា​ស្ដេចត្រាញ់​នៃ​ស្រុក​អាប៊ីលេន 2នៅគ្រា​ដែល​លោក​អាណាសនិង​លោក​កៃផា​ជា​សម្ដេច​សង្ឃព្រះបន្ទូល​របស់​ព្រះជាម្ចាស់​បាន​សំដែង​មក​ដល់​លោក​យ៉ូហានជាកូន​លោក​សាការីនៅ​ទី​រហោឋាន 3គាត់ក៏​ទៅស្រុកទាំងអស់ដែលនៅជុំវិញ​អូរ​យ័រដាន់​ទាំង​ប្រកាសប្រាប់​អំពី​ពិធីជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្អាញ​ពី​ការប្រែចិត្ដ​ដើម្បី​ទទួលបាន​ការលើកលែងទោសបាប 4ដូចដែលបាន​ចែង​ទុក​ក្នុងបទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូលថា​មាន​សំឡេង​មនុស្ស​ម្នាក់​កំពុង​ស្រែកនៅទីរហោឋានថា​ចូរ​រៀបចំដំណើរ​របស់​ព្រះអម្ចាស់​ចូរ​តម្រង់ផ្លូវ​របស់​ព្រះអង្គ 5គ្រប់ទាំងជ្រលងភ្នំ​នឹង​ត្រូវ​លុបបំពេញហើយគ្រប់ទាំងភ្នំនិងទីទួល​ត្រូវ​ពង្រាប​ឲ្យ​ស្មើ​កន្លែង​ក្ងិចក្ងក់ត្រូវតម្រង់ហើយផ្លូវរដិបរដុប​ត្រូវ​ធ្វើ​ឲ្យ​រាបស្មើ 6នោះមនុស្សទាំងអស់​នឹង​ឃើញសេចក្ដីសង្គ្រោះ​របស់​ព្រះជាម្ចាស់ 7ដូច្នោះហើយលោកយ៉ូហាន​ក៏​និយាយទៅបណ្ដាជន​ដែល​កំពុង​ចេញមក​ទទួល​ពិធី​ជ្រមុជទឹកពីគាត់ថា៖ ​«នែ​ពូជពស់វែកអើយ! ​តើ​នរណាព្រមាន​ឲ្យ​អ្នករាល់គ្នារត់គេចពី​សេចក្ដី​ក្រោធ​ដែល​នឹង​មកដល់ដូច្នេះ? 8ហេតុនេះចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្ដសមនឹងការប្រែចិត្ដចុះហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ដ្បិត​ខ្ញុំ​ប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់​ក៏​អាចបង្កើតកូន​លោក​អ័ប្រាហាំពីថ្មទាំងអស់នេះបាន​ដែរ។ 9ពូថៅនៅនឹងគល់ឈើរួចជាស្រេចដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អ​នឹង​ត្រូវ​កាប់បោះទៅក្នុងភ្លើង»។ 10នោះបណ្ដាជនក៏សួរ​ទៅ​គាត់ថា៖ ​«ដូច្នេះ​តើ​យើង​គួរ​ធ្វើ​យ៉ាងដូចម្ដេច 11គាត់ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«អ្នកណាមាន​អាវ​ពីរ​ចូរ​ឲ្យ​អ្នកនោះ​ចែកដល់អ្នក​ដែល​គ្មាន​ចុះ​អ្នកណាមានអាហារ​ចូរ​ឲ្យ​អ្នកនោះ​ធ្វើដូច្នេះដែរ​ចុះ»។ 12ពេលនោះពួក​អ្នកទារពន្ធដារបានមក​ទទួល​ពិធី​ជ្រមុជទឹកដែរហើយ​ពួកគេ​បាន​សួរទៅគាត់ថា៖ ​«លោក​គ្រូ! ​តើ​យើង​គួរ​ធ្វើយ៉ាងដូចម្ដេច 13គាត់ប្រាប់​ពួកគេថា៖ ​«មិន​ត្រូវ​ទារពន្ធលើសចំនួន​ដែល​បាន​កំណត់​ឲ្យ​អ្នករាល់គ្នា​ឡើយ»។ 14ពួក​ទាហានសួរ​ទៅ​គាត់ដែរថា៖ ​«ចុះ​យើង​វិញ​តើ​គួរ​ធ្វើយ៉ាងដូចម្ដេច?» ​គាត់​ប្រាប់ពួកគេថា៖ ​«កុំ​យក​អ្វី​ពី​អ្នកណា​ដោយកំហែងនិយាយបង្កាច់ឡើយប៉ុន្ដែ​ចូរ​ពេញចិត្ដនឹងប្រាក់ឈ្នួល​របស់​អ្នករាល់គ្នាចុះ»។ 15កាលប្រជាជន​កំពុង​ទន្ទឹងរង់ចាំ​ពួកគេ​គ្រប់គ្នាក៏នឹកឆ្ងល់ក្នុងចិត្ដអំពី​លោក​យ៉ូហានថាប្រហែលគាត់ជា​ព្រះ​គ្រិស្ដទេដឹង 16លោកយ៉ូហាន​ក៏​ឆ្លើយទៅពួកគេថា៖ ​«ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នា​ដោយ​ទឹកប៉ុន្ដែ​នឹង​មាន​ព្រះ​មួយអង្គ​យាង​មក​ដែល​មានអំណាចខ្លាំងជាងខ្ញុំ​ហើយ​ខ្ញុំ​មិន​ស័ក្ដិសម​នឹង​ស្រាយ​ខ្សែស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នករាល់គ្នាដោយ​ព្រះ​វិញ្ញាណបរិសុទ្ធហើយ​នឹង​ភ្លើង​វិញ»។ 17ព្រះអង្គកាន់​ចង្អេរក្នុង​ព្រះ​ហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ​ដើម្បី​ប្រមូលស្រូវ​ដាក់​ក្នុងជង្រុករបស់ព្រះអង្គ​តែ​ព្រះអង្គ​នឹង​ដុតអង្កាមចោលដោយភ្លើង​ដែល​មិនចេះរលត់»។ 18គាត់បាន​ប្រកាស​ដំណឹង​ល្អនិង​បាន​ទូន្មានជាច្រើនទៀត​ដល់​ប្រជាជនយ៉ាងដូច្នេះ 19កាលស្ដេចត្រាញ់ហេរ៉ូឌ​ត្រូវ​លោក​យ៉ូហានស្ដីបន្ទោសពី​រឿង​នាង​ហេរ៉ូឌាស​ដែល​ត្រូវជា​ប្រពន្ធប្អូន​របស់​ខ្លួនព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេច​បាន​ធ្វើ 20នោះធ្វើឲ្យ​ស្ដេច​ប្រព្រឹត្ដ​កាន់តែ​អាក្រក់​ថែមទៀត​គឺ​ចាប់​លោក​យ៉ូហានដាក់គុក

ព្រះយេស៊ូទទួល​ពិធី​ជ្រមុជ​ទឹក​

21កាលប្រជាជនទាំងអស់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ព្រះ​យេស៊ូក៏​បាន​ទទួល​ពិធី​ជ្រមុជទឹកដែរហើយ​ពេល​កំពុង​អធិស្ឋានមេឃ​ក៏​បើកចំហ 22ហើយព្រះ​វិញ្ញាណបរិសុទ្ធ​ក៏​យាងចុះមក​មាន​រូបរាងដូចជា​សត្វ​ព្រាប​សណ្ឋិត​លើព្រះអង្គហើយមានសំឡេងបន្លឺចេញពីស្ថានសួគ៌មក​ថា៖ ​«អ្នកជាបុត្រ​ជា​ទីស្រលាញ់​របស់​យើង​យើង​ពេញចិត្ដនឹងអ្នក​ណាស់»។

កំណត់​ត្រា​អំពី​វង្ស​ត្រកូល​របស់​ព្រះ​យេស៊ូ

23កាល​ព្រះ​យេស៊ូចាប់ផ្ដើម​ការងារ​ព្រះអង្គ​ព្រះអង្គ​មានអាយុប្រហែលសាមសិបឆ្នាំ​ហើយ​តាមសេចក្ដីសន្និដ្ឋាន​ពីប្រជាជន​ព្រះអង្គ​ជាកូន​លោក​យ៉ូសែប​លោកយ៉ូសែប​ជាកូន​លោក​ហេលី 24លោកហេលីជាកូន​លោក​ម៉ាថាត់​លោកម៉ាថាត់​ជាកូន​លោក​លេវី​លោកលេវី​ជាកូន​លោក​ម៉ិលគី​លោកម៉ិលគី​ជាកូន​លោក​យ៉ាណាយ​លោកយ៉ាណាយ​ជាកូន​លោក​យ៉ូសែប 25លោកយ៉ូសែបជាកូន​លោក​ម៉ាត់ធាស​លោកម៉ាត់ធាស​ជាកូន​លោក​អេម៉ុស​លោកអេម៉ុស​ជាកូន​លោក​ណាអ៊ូម​លោកណាអ៊ូម​ជាកូន​លោក​អែសលី​លោកអែសលី​ជាកូន​លោក​ណាកៃ 26លោកណាកៃជាកូន​លោក​ម៉ាអាត​លោកម៉ាអាត​ជាកូន​លោក​ម៉ាតាធាស​លោកម៉ាតាធាស​ជាកូន​លោក​សេម៉ី​លោកសេម៉ី​ជាកូន​លោក​យ៉ូសិក​លោកយ៉ូសិក​ជាកូន​លោក​យូដា 27លោកយូដាជាកូន​លោក​យ៉ូអាណាន់​លោកយ៉ូអាណាន់​ជាកូន​លោក​រេសា​លោករេសា​ជាកូន​លោក​សូរ៉ូបាបិល​លោកសូរ៉ូបាបិល​ជាកូន​លោក​សាលធាល​លោកសាលធាល​ជាកូន​លោក​នេរី 28លោកនេរីជាកូន​លោក​ម៉ិលគី​លោកម៉ិលគី​ជាកូន​លោក​អ័តឌី​លោកអ័តឌី​ជាកូន​លោក​កូសាម​លោកកូសាម​ជាកូន​លោក​អែលម៉ូដាម​លោកអែលម៉ូដាម​ជាកូន​លោក​អ៊ើ 29លោកអ៊ើជាកូន​លោក​យ៉ូសេ​លោកយ៉ូសេ​ជាកូន​លោក​អេលាស៊ើរ​លោកអេលាស៊ើរ​ជាកូន​លោក​យ៉ូរិម​លោកយ៉ូរិម​ជាកូន​លោក​ម៉ាត់ថាត់​លោកម៉ាត់ថាត់​ជាកូន​លោក​លេវី 30លោកលេវីជាកូន​លោក​ស៊ីម្មាន​លោកស៊ីម្មាន​ជាកូន​លោក​យូដា​លោកយូដា​ជាកូន​លោក​យ៉ូសែប​លោកយ៉ូសែប​ជាកូន​លោក​យ៉ូណាម​លោកយ៉ូណាម​ជាកូន​លោក​អេលាគីម 31លោកអេលាគីមជាកូន​លោក​ម៉េលាស​លោកម៉េលាស​ជាកូន​លោក​ម៉ៃណាន​លោកម៉ៃណាន​ជាកូន​លោក​ម៉ាតាថា​លោកម៉ាតាថា​ជាកូន​លោក​ណាថាន់​លោកណាថាន់​ជាកូន​ស្ដេច​ដាវីឌ 32ស្ដេចដាវីឌជាកូន​លោក​អ៊ីសាយ​លោកអ៊ីសាយ​ជាកូន​លោក​អូបិឌ​លោកអូបិឌ​ជាកូន​លោក​បូអូស​លោកបូអូស​ជាកូន​លោក​សាលម៉ូន​លោកសាលម៉ូន​ជាកូន​លោក​ណាសូន 33លោកណាសូនជាកូន​លោក​អមីណាដាប់​លោកអមីណាដាប់​ជាកូន​លោក​អាដមីន​លោកអាដមីន​ជាកូន​លោក​អ័រនី​លោកអ័រនី​ជាកូន​លោក​អើរ៉ាម​លោកអើរ៉ាម​ជាកូន​លោក​ពេរេស​លោកពេរេស​ជាកូន​លោក​យូដា 34លោកយូដា​ជាកូន​លោក​យ៉ាកុប​លោក​យ៉ាកុប​ជាកូន​លោក​អ៊ីសាក​លោក​អ៊ីសាក​ជាកូន​លោក​អ័ប្រាហាំ​លោក​អ័ប្រាហាំ​ជាកូន​លោក​ថេរ៉ា​លោក​ថេរ៉ា​ជាកូន​លោក​ណាឃរ 35លោកណាឃរជាកូន​លោក​សេរូក​លោកសេរូក​ជាកូន​លោក​រេហ៊ូ​លោករេហ៊ូ​ជាកូន​លោក​ផាលេក​លោកផាលេក​ជាកូន​លោក​ហេប៊ើរ​លោកហេប៊ើរ​ជាកូន​លោក​សេឡា 36លោកសេទ្បាជាកូន​លោក​កៃណាន​លោកកៃណាន​ជាកូន​លោក​អើប៉ាក់សាឌ​លោកអើប៉ាក់សាឌ​ជាកូន​លោក​សិម​លោកសិម​ជាកូន​លោក​ណូអេ​លោកណូអេ​ជាកូន​លោក​ឡាមេក 37លោកទ្បាមេកជាកូន​លោក​មធូសាទ្បា​លោកមធូសាទ្បា​ជាកូន​លោក​ហេណុក​លោកហេណុក​ជាកូន​លោក​យ៉ារេឌ​លោកយ៉ារេឌ​ជាកូន​លោក​ម៉ាលេលាល​លោកម៉ាលេលាល​ជាកូន​លោក​កៃណាន 38លោកកៃណានជាកូន​លោក​អេណុស​លោកអេណុស​ជាកូន​លោក​សេត​លោកសេត​ជាកូន​លោក​អ័ដាម​ហើយ​លោកអ័ដាម​ជាកូន​ព្រះជាម្ចាស់
Copyright information for KhmKCB